ស្រុកកោះកុង ៖ ថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចាត់តាំងពីលោក ជា សូវី អភិបាលស្រុក និងប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង លោកស្រី អ៊ិន សុភី អភិបាលរងស្រុក និង អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង រួមជាមួយគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខា បានធ្វើការសហការជាមួយអាជ្ញាធរឃុំតាតៃក្រោម នាំយកនូវទេយ្យទានមួយចំនួនប្រគេនជូនព្រសង្ឃគង់នៅវត្តពោធិ៍គិរីមនោរម្យ(ហៅវត្តតាតៃ) នៅភូមិអន្លង់វ៉ាក់ និងវត្តតេជោពោធិរាម(ហៅវត្តកោះអណ្តែត) នៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ក្នុងពិធីបុណ្យមាឃបូជា
សម្ភាររួមមាន ៖ អង្ករចំនួន ២៥គីឡូក្រាម ទឹកសុីអុីវ ១យួរ ទឹកត្រី ២ដប ជែលចំនួន ២កេស។