/ / /

លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបោះឆ្នោតជ្រើសតាំង សមាសភាពអាចារ្យនិងគណ:កម្មការវត្តគិរីសាគរ ហៅវត្តចម្លងគោ សម្រាប់អាណត្តិថ្មី ស្តិតនៅភូមិចម្លងគោ

លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបោះឆ្នោតជ្រើសតាំងសមាសភាពអាចារ្យនិងគណ:កម្មការវត្តគិរីសាគរ ហៅវត្តចម្លងគោ សម្រាប់អាណត្តិថ្មី ស្តិតនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ពិធីបោះឆ្នោតនេះ មានការនិមន្តនិងអញ្ជើញចូលរួមពី ព្រះវិន័យធរស្រុក ព្រះចៅអធិការវត្តចម្លងគោនិងអាជ្ញាធរភូមិឃុំ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត សរុបប្រមាណ៤៥ អង្គ/នាក់ និងមានរបៀបវារ:ដូចខាងក្រោម

– ប្រកាសហេតុនិងគណ:អធិបតី

– មតិស្វាគមន៍របស់ លោក គឹម ជឿង          ជំទប់ទី១នៃឃុំថ្មស

– ការជម្រាបជូនពីនីតិវិធីខ្លះៗក្នុងដំណើរការបោះឆ្នោតមានលក្ខណ:ជាកញ្ចប់

– ដំណើរការបោះឆ្នោត និងលទ្ធផលនៃសន្លឹកឆ្នោត

– មតិសំណេះសំណាលរបស់លោកអភិបាលរងស្រុក

– ដឹកនាំផ្សាយមេត្តាធម៌ ដោយព្រះគ្រូវិន័យធរស្រុកនិងបញ្ចប់កម្មវិធី។

ជាលទ្ធផលបោះឆ្នោត មានអ្នកចូលរួមបោះឆ្នោត មានចំនួន៣៦នាក់ ហើយលទ្ធផល ទទួលបាននូវការគាំទ្រ ៣៦ លើ៣៦ សម្លេងទំាងផ្នែកអាចារ្យ និងគណ:កម្មការវត្ត។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ១៥កើត ខែមាឃ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២២

អត្ថបទផ្សេងទៀត

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញចូលរូមកិច្ចប្រជុំប្រគល់-ទទួលផ្ទៃដីទំហំ ៤ ៩៣៨ ម៉ែត្រការ៉េ ចេញពីចម្ការឈើដាំ (ឈើអាកាស្យា) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ជូនអង្គភាពការិយាល័យទី២ នៃកងទ័ពជើងគោក សម្រាប់សាងសង់ជាទីស្នាក់ការប្រចាំខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានដឹកនាំមន្ត្រីខណ្ឌ ០១រូប ចុះធ្វើការផ្សព្វផ្សាយក្តាមសេះ ក្តាមថ្មពងក្រៅស្នូក ដល់សហគមន៍នេសាទចំនួន២ គឺមានសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ឃុំថ្មស ស្រុកបូទុមសាគរ និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប បានសហការជាមួយមន្រ្ដីអគ្គនាយកដ្ឋានជលផល ចុះប្រមូលព័ត៌មានទូទៅដែលបានអនុវត្តន៍កន្លងមករបស់សហគមន៍នេសាទឃុំពាមក្រសោប

  • រដ្ឋបាលស្រុកគិរីសាគរ/
    04/06/2026

    រដ្ឋបាលឃុំកោះស្ដេច បានឧបត្ថម្ភថវិកា ចំនួន១០មុឺនរៀល ជាថវិការបស់រដ្ឋបាលឃុំ (សេវាសង្គម) ជូនដល់ប្រជាពលរដ្ឋឈ្មោះ ណាត ម៉ាច អាយុ​ ៣០ឆ្នាំ​ ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច

  • មន្ទីរអប់រំ យុវជន និងកីឡា/
    04/06/2026

    លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំក្រុមការងារនៃមន្ទីរអប់រំដើម្បីបើកវគ្គបណ្តុះបណ្តាលស្តីពី៖ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២៧-២០២៩ និងរៀបចំកញ្ចប់ថវិកាឆ្នាំ២០២៧

  • មន្ទីរកិច្ចការនារី/
    04/06/2026

    លោកស្រី កាយ សារៀម ប្រធានការិយាល័យ សមភាពយេនឌ័រ និងព័ត៌មាន និងមន្ត្រី០១រូប បានចូលរួមរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “សុខភាព និងអាហាររូបត្ថម្ភរបស់់ស្ត្រី និងកុមារ ” ដល់ប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោកជំទាវ ចេង វន្នី ប្រធាន គណកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្ត នៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ។