/ / /

អនុមោទនា????????????បុណ្យមាឃបូជា

ថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
February 16, 2022

ពិធីបុណ្យមាឃបូជា (Meak Bochea)
_????????????
បុណ្យមាឃបូជា ប្រារព្ធហេតុ៣យ៉ាងធំៗ មានដូចជា៖
១. #ចតុរង្គសន្និបាទ<ចតុ+អង្គ+សន្និបាទ=ករប្រជុំ ឬការជួបជុំប្រកបទៅដោយអង្គ៤ ហើយអង្គទាំង៤នោះមានដូចជា៖
ក. ជាថ្ងៃ១៥កើត ខែមាឃ
ខ. ភិក្ខុ១២៥០ជួបជុំគ្នាធម្មតាដោយគ្មានការណាត់ទុក
គ. ភិក្ខុទាំងនោះសុទ្ធតែជាព្រះអរហន្តសម្រេចអភិញ្ញា ៦
ឃ. ភិក្ខុទាំងនោះសុទ្ធតែជាឯហិភិក្ខុ បួសដោយព្រះពុទ្ធផ្ទាល់
២. #សំដែងឱវាទបាតិមោក្ខ បានដល់សិក្ខាបទរបស់ភិក្ខុ២២៧ កាលនោះទ្រង់សម្តែងជាភាសាបាលីមានសេចក្តីដូចនេះថា៖ សព្វបាបស្ស អករណំ កុសលស្សូបសម្បទា សចិត្តបរិយោទបនំ ឯតំ ពុទ្ធានសាសនំ។ ខន្តិ បរមំ តបោ តីតិក្ខា និព្វានំ បរមំ វទន្តិ ពុទ្ធា ន ហិ បព្វជិតោ បរូបឃតី សមណោ ហោតិ បរំ វិហថយន្តោ អនូបវាទោ អនូបឃាតោ បាតិមោក្ខេ ចសំវរោ មត្តញ្ញុតា ច ភត្តស្មឹ បន្តញ្ច សយនាសនំ អធិចិត្តេ ច អាយោគោ ឯតំ ពុទ្ធានុសាសនំ។ បីគាថានេះឈ្មោះថាឱវាទបាតិមោក្ខ ជាព្រះឱវាទមានសេចក្តីវិសេស១១ប្រកាដូចខាងក្រោមនេះ៖
១. ការមិនធ្វើនូវអំពើបាបទាំងពួង
២. ការបំពេញកុសលឱ្យបរិបូណ៌
៣. ការញ៉ាំងចិត្តរបស់ខ្លួងឱ្យផូរផង់
៤. ខន្តីគឺសេចក្តីអត់ធន់ ជាតបធម៌ដ៏ឧត្តម
៥. ព្រះពុទ្ធទាំងឡាយតែងសម្តែងថា ព្រះនិព្វានជាធម៌ដ៏ឧត្តម
៦. បុគ្គលដែលសម្លាប់សត្វដទៃ មិនឈ្មោះជាបព្វជិត បុគ្គលដែលបៀតបៀនសត្វដទៃ មិនឈ្មោះថាសមណៈឡើយ
៧. ការមិនពោលតិះដៀល ការមិនបៀតបៀន អ្នកដទៃ
៨. ការសង្រួមក្នុងបាតិមោក្ខ
៩. ភាពជាអ្នកដឹងប្រមាណក្នុងភត្ត
១០. ទីដេក ទីអង្គុយដ៏ស្ងាត់
១១. ការបំពេញការព្យាយាមក្នុងអធិចិត្ត

៣. #ទ្រង់ដាក់អាយុសង្ខារ ក្នុងវស្សា៤៥ទ្រង់បានពោលថាតទៅបីខែទៀតតថាគត និងបរិនិព្វានហើយ។
ហេតុធំៗទាំង៣នេះប្រារព្ធនៅក្នុងវត្តវេឡុវន។
(រយៈពេល៤៥ព្រះវស្សាទ្រង់ផលិតបាននូវធនធានព្រះសង្ឃ១២៥០ជាធនធានគ្រឹះ ដែលនឹងទទួលយកនូវឱវាទរបស់ព្រះអង្គទៅចែកចាយបន្ត ទើបសាសនាគង់វង្សមកដល់ពេលនេះ)

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំ២០២៥-២០២៦ សាលាពុទ្ធិកបឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តទេពនិមិត្ត និងចែកប្រគេនបណ្ណសរសើរ

  • ហេង គីមឆន/
    31/05/2026

    អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ខួបលើកទី៣៩ ក្រោមប្រធានបទ “បេីកបង្ហាញល្បិចកលបង្កេីតភាពទាក់ទាញ – ប្រឆាំងការញៀននីកូទីន និងថ្នាំជក់” ៣១ ឧសភា ១៩៨៧ – ៣១ ឧសភា ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/05/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក លោកស្រី មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកបូទុមសាគរ បានចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង»

  • ហេង គីមឆន/
    30/05/2026

    អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ

  • ហេង គីមឆន/
    30/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញទស្សនាតាំងពិព័រណ៍សមិទ្ធផលនានា

  • ហេង គីមឆន/
    30/05/2026

    លោក ចំរើន ទូច អនុប្រធានកត្តិយស បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦