ថៃ្ងទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការកោះប៉ោនៃមន្ទីរបរិស្ថានខេត្តកោះកុង បានចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិដល់ចំណុចនិយាមការ (២៩៥៣១១-១២៩១០៩៣) សិ្ថតនៅក្នុង ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានប្រទះឃើញអន្ទាក់សត្វ (សំពូច) និងអន្ទាក់ (មាន់ព្រៃ) សរុបចំនួន(២៩) អន្ទាក់ រួមទាំងលបដាក់ត្រីមានកូនអណ្តើកចំនួន(០២)ក្បាលមានទំនង់ (០,៣)ខាំ និងសត្វកន្ត្រងចំនួន(០១)ក្បាល ត្រូវបានដោះលែងអោយមានសេរីវិញ រីឯវត្ថុតាងផ្សេងទៀតត្រូវបានក្រុមការងារយកមករក្សាទុក្ខនៅស្នាក់ការល្បាតកោះប៉ោបណ្តោះអាសន្ន ។