រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឡុច ភិរ័ក្ស នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងក្រុមប្រតិបត្តិសាខាចំនួន ២នាក់ បានចូលរួមវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងភស្តុភារ

សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោក ឡុច ភិរ័ក្ស នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងក្រុមប្រតិបត្តិសាខាចំនួន ២នាក់ បានចូលរួមវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងភស្តុភារ តាមប្រព័ន្ធអនឡាញ (Zoom meeting) ក្រោមអធិបតីភាព ឯកឧត្តម វេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ដែលមានអ្នកចូលរួមជាមន្រ្តីប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជា មកពី ២៥ រាជធានី ខេត្ត សរុប ១០៤ នាក់ (ស្រី ៣០នាក់)។

នៅក្នុងឱកាសនេះ ឯកឧត្តម វេជ្ជ. អ៊ុយ សំអាត បានលើកឡើងថា វគ្គនេះ មានគោលបំណង ពង្រឹង ចំណេះដឹងនិងសមត្ថភាព ជូនមន្រ្តីសាខា អំពីគោលគំនិតជាមូលដ្ឋាននៃការគ្រប់គ្រងភស្តុភារ ដំណើរការ វិធីសាស្រ្ត និងទម្រង់ ជាពិសេសការចូលរួមចែករំលែក បទពិសោធន៍ បញ្ហាប្រឈម និងមេរៀនជាបទពិសោធន៍ល្អៗដែលសាខានីមួយៗបានជួបប្រទះ ដើម្បី អាចយកទៅអនុវត្តបាន ប្រកបដោយប្រសិទ្ធភាព៕

អត្ថបទទាក់ទង