រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លាង សាម៉ាត ជំទប់ទី២ឃុំត្រពាំងរូង បានចុះសួរសុខទុក្ខដល់ផ្ទះប្រជាពលរដ្ឋឈ្មោះ ខាត់ អាំម៉ាឡា ដែលមានជំងឺ មានទីលំនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ស្រុកកោះកុង: ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក លាង សាម៉ាត ជំទប់ទី២ឃុំត្រពាំងរូង បានដឹកនាំក្រុមការងាររួមមាន: សមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិដីទំនាប ចុះសួរសុខទុក្ខដល់ផ្ទះប្រជាពលរដ្ឋឈ្មោះ ខាត់ អាំម៉ាឡា ដែលមានជំងឺ មានទីលំនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ។ ក្នុងការចុះសួរសុខទុក្ខនេះ ក្រុមការងារបាននាំយកនូវអំណោយរួមមាន: មី ១កេស ទឹកដោះគោខាប់ ស្ករស ថវិកា ១០០.០០០រៀល និងថវិកាចំនួន ៤០០.០០០រៀលទៀត របស់លោក ទេព វិស្កុល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកោះកុង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំត្រពាំងរូង ។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង