លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានសម្របសម្រួលកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ជាមួយទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត។
លោកនាយករងរដ្ឋបាល សាលាខេត្ត សូមឲ្យនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីទទួលបន្ទុកការងាររបាយការណ៍ យកចិត្តទុកដាក់ពិនិត្យលើរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២២ និងទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងកែសម្រួលយ៉ាងណាឲ្យបានសមស្របទៅ និងផែនការ និងស្ថានភាពជាក់ស្តែង ដោយផ្តោតទៅលើទិសដៅរួមរបស់អង្គភាព ទីចាត់ការរបស់ខ្លួន។ ជាមួយគ្នានេះផងដែរ ខ្ញុំសូមឲ្យនាយកទីចាត់ការ ប្រធានអង្គភាព ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីឲ្យរបាយការណ៍ និងផែនការទាំងមូលឲ្យបានកាន់ល្អប្រសើរបន្ថែមទៀត៕
ថ្ងៃចន្ទ ១៣ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ February 14, 2022