រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមាគមរាជសីហ៍សាខាខេត្តកោះកុង បាននាំយកថវិកាមួយចំនួន ទៅជួយឧបត្ថម្ភ សម្រាប់ទិញស័ង្កសីជ័រភ្លីក្បឿងចំនួន ៦៦ម៉ែត្រការ៉េ ដេីម្បីប្រក់ដំបូលនិងដឹកដីទៅចាក់បំពេញគ្រឹះ ចំនួន ០៧ឡាន សរុបជាថវិកាទាំងអស់ ចំនួន ២,៤០០,០០០រៀល(ពីលាន បួនរយពាន់ រៀល) ប្រគល់ ជូនដល់លោកមេភូមិ ឡុក គឹម

ឯកឧត្តម សៅ សុឹនធួន ប្រធានប្រឹក្សាយោបល់ និងលោក វ៉ែន យ៉ុន ប្រធានសមាគមរាជសីហ៍សាខាខេត្តកោះកុង ដឹកនាំក្រុមការងារសមាគមរាជសីហ៍សាខាខេត្តកោះកុង នាំយកថវិកាមួយចំនួន ទៅជួយឧបត្ថម្ភ សម្រាប់ទិញស័ង្កសីជ័រភ្លីក្បឿងចំនួន ៦៦ម៉ែត្រការ៉េ ដេីម្បីប្រក់ដំបូលនិងដឹកដីទៅចាក់បំពេញគ្រឹះ ចំនួន ០៧ឡាន សរុបជាថវិកាទាំងអស់ ចំនួន ២,៤០០,០០០រៀល(ពីលាន បួនរយពាន់ រៀល) ប្រគល់ ជូនដល់លោកមេភូមិ ឡុក គឹម ព្រមទាំងមានការចូលរួមទទួលស្វាគមន៍ដោយលោកមេឃុំ កែវ សុខ លោក នី សារឹម ជំទប់ទី០១ ឃុំ និងប្រជាពលរដ្ឋផងដែរ។ ក្នុងឱកាសនោះដែរឯកឧត្តម សៅ សុឹនធួន បានពាំនាំមតិផ្តាំផ្ញេីរសួរសុខទុក្ខរបស់ឯកឧត្តមប្រធាន ស៊ូម សារឿន ដល់ប្រជាពលរដ្ឋនិងអាជ្ញាធរភូមិឃុំ និងទទួលបានការត្រេកអរជូនពរជ័យ ពីប្រជាជន និងអាជ្ញាធរមូលដ្ឋានយ៉ាងក្បោះក្បាយដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក សមាជិកា នៃសមាគមរាជសីហ៍ដោយក្តីសប្បាយរីករាយ។
ថ្ងៃអាទិត្យ ១២ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ February 13, 2022

អត្ថបទទាក់ទង