ក្នុងនាមជាអង្គភាពផ្តល់សេវាសាធារណៈគំរូលើវិស័យសុខាភិបាលកំរិតCPA2 មន្ទីរពេទ្យបង្អែកខេត្តកោះកុង មានកិត្តិយសទទួលស្វាគមន៍ដំំណើរទស្សនកិច្ចសិក្សារបស់ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរសុខាភិបាលខេត្តកំពត ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពេទ្យបង្អែកស្រុក និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ(OD) ចំនួនបួនចំណុះមន្ទីរសុខាភិបាលខេត្តកំពតមាន ÷ ODកំពត ODអង្គរជ័យ ODឈូក និងODកំពង់ត្រាច ដែលដឹកនាំដំណើរទស្សនកិច្ចដោយលោកវេជ្ជបណ្ឌិត តាន់ ឆេង អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត ដែលដណើរទស្សនកិច្ចនេះមានគោលបំណងដកស្រង់បទពិសោធន៍លើការរៀបចំ÷
១-ស្តង់ដារសេវាសាធារណៈ
២-ស្តង់ដារឬនិយាមនៃការផ្តល់សេវាសាធារណៈក្នុងវិស័យសុខាភិបាលកំរិតCPA2
៣-ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព
៤-ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងអង្គភាព
៥-ការរៀបចំកែលម្អរបរិស្ថានក្នុងអង្គភាព។
បន្ទាប់ពីមានការនាំគណៈប្រតិភូធ្វើទស្សនកិច្ចសិក្សាតាមបណ្តាផ្នែក លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីការគ្រប់គ្រង និងវឌ្ឍនភាពរបស់មន្ទីរពេទ្យផងដែរ។
ថ្ងៃសុក្រ ១០ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ February 11, 2022