លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន ចុះពិនិត្យទីតាំង និងវាស់វែងប្រវែងផ្លូវជាក់ស្តែង មុនដំណើរការស្ថាបនាផ្លូវកៅស៊ូអាសេ (AC) ចំនួន២ខ្សែ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ តាមការបញ្ជាក់ពីក្រុមហ៊ុន ផ្លូវកៅស៊ូអាសេ(AC) ទាំង២ខ្សែនេះគឺក្រុមហ៊ុននឹងចូលអនុវត្តឆាប់ៗនេះ ដែលអាចនឹងរួចរាល់មុនខែមេសាខាងមុខនេះ។ តាមរយៈកញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត ក្រៅពីគម្រោងផ្លូវកៅស៊ូ(AC) ទាំង២ខ្សែនេះ ក៏នៅមានគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតដូចជា ការរៀបចំកែលម្អសួនច្បារ និងស្តូប ការរៀបចំគំនូស និងស្លាកសញ្ញាចរាចរណ៍ ប្រព័ន្ធអគ្គិសនី និងគម្រោងផ្លូវមួយចំនួនទៀតក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ដែលជាផ្នែកមួយនៃការលើកកម្ពស់សោភណ្ឌភាពខេត្ត ជំរុញកំណើនទេសចរណ៍ សាកសមនឹងការរីកចម្រើននៃប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាព។
ថ្ងៃសុក្រ ១០ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ February 11, 2022