ថ្ងៃអង្គារ ៧ កើត ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២ មន្ទីររ៉ែ និងថាមពលខេត្តកោះកុង ដឹកនាំដោយលោក ខ្លឹម យុនវិសិដ្ឋ អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុងនិងជាប្រធានក្រុមការងារចាត់តាំងដោយលោក សុខ សុទ្ធី អភិបាលរង នៃគណះអភិបាលខេត្តកោះកុង បានធ្វើការចុះត្រួតពិនិត្យបង្គោលអគ្គិសនីដែលប៉ះពាល់ជាមួយគម្រោងលើកកម្រិតផ្លូវជាតិលេខ ៤៨ នៅក្នុងស្រុកស្រែអំបិល។
ក្រុមការងារបានពិនិត្យពិភាក្សា សម្របសម្រួលអោយក្រុមអគ្គិសនីកម្ពុជា សេវារករ និងក្រុមហ៊ុនសាងសង់ផ្លូវសហការអនុវត្តពន្លឿនការសិក្សារផលប៉ះពាល់ និងធ្វើការដករំកិលបង្គោលអគ្គិសនីដែលប៉ះពាល់គម្រោងលើកកម្រឹតគុណភាពផ្លូវ៤៨នៅស្រុកស្រែអំបិលជាលទ្ធផលអគ្គិសនីកម្ពុជា សេវាករ និងក្រុមហ៊ុនសាងសង់ផ្លូវបានឯកភាពសហការអនុវត្តការងារនេះ។