រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កោះអំពិល

រមណីយដ្ឋានកោះដ៏ស្រស់ស្អាតមួយកន្លែងកំពុងតែងខ្លួនតាមបែបធម្មជាតិ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ក្នុងដំណើរកំសាន្តទេសចរណ៍ធម្មជាតិ ដែនកោះ ក្នុងភូមិសាស្រ្ត ខេត្តកោះកុង។ រីស្សតមួយកន្លែងដែលវិនិយោគដោយកូនខ្មែរមួយនេះ មានទីតាំង ស្ថិតនៅប្រជុំកោះអំពិល ដែលនៅទល់មុខនឹងកោះស្តេច នៃឃុំកោះស្តេច ស្រុកគិរីសាគរ ជាតំបន់ដែលពោពេញដោយសក្តានុពលធម្មជាតិបែបសមុទ្រ ងូតទឹក មើលផ្កាថ្ម ស្ទូចត្រី មើលថ្ងៃរៀបលិច និងញាំគ្រឿងសមុទ្រស្រស់ៗ ដែលរៀបចំដោយចុងភៅដ៏ចំណានទាំងមុខម្ហូបបែបអាស៊ី និងអឺរ៉ុប។ បើទោះបីជារីស្សតមួយនេះ នៅមិនទាន់ដាក់ដំណើរការជាផ្លូវការនៅឡើយទេ តែអាចទទួលភ្ញៀវបាន ជាមួយនឹងតម្លៃដ៏សមរម្យបំផុត៕

ថ្ងៃអង្គារ ៧ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ February 8, 2022

អត្ថបទទាក់ទង