លោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរ១រូប និងមន្ត្រី២រូប បានចូលរួមពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការនូវកញ្ចប់ឧបករណ៍ ស្តីពី ការចិញ្ចឹមកូនបែបវិជ្ជមាន ក្រោមអធិបតីភាព លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)។
ក្នុងការផ្សព្វផ្សាយនេះដែរមានគោលបំណង ចែករំលែកព័ត៌មានជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដែលកំពុងបម្រើការងារពាក់ព័ន្ធវិស័យកិច្ចការពារកុមារ និងស្វែងរកការគាំទ្រក្នុងការអនុវត្តគម្រោងបន្ថែមឲ្យមានលក្ខណៈទូលំទូលាយ។
ថ្ងៃចន្ទ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២