ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម៖
១-អានប្រកាសស្ដីពីការផ្លាស់ប្ដូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២១ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបាន មកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រី-បុគ្គលិកនៃរដ្ឋបាលក្រុងខេមរភូមិន្ទ មន្ទីរសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងសង្កាត់ទាំង០៣ សម្រាប់ខែមករា ឆ្នាំ២០២២។
៥-បញ្ហាផ្សេងៗ
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#