រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរសេនីយ៍ឯក​ ហួន នុន អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានចូលរួមផ្តល់មតិណែនាំដល់ជំនាញអត្តសញ្ញាណកម្ម និងប៉ុស្តិ៍នគរបាលទាំង០៦អំពីការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋក្នុងសហគមន៍

លោកវរសេនីយ៍ឯក​ ហួន នុន អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានចូលរួមផ្តល់មតិណែនាំដល់ជំនាញអត្តសញ្ញាណកម្ម និងប៉ុស្តិ៍នគរបាលទាំង០៦អំពីការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យបានទាន់ពេលវេលា ជាពិសេសផ្តល់សៀវភៅស្នាក់នៅ(ក២)​ សៀវភៅគ្រួសារ (ក៤)​ដោយស្មារតីទទួលខុសត្រូវ និងតម្លាភាព ក្នុងនោះ​លោកក៏បានបែងចែកឯកសារពាក់ព័ន្ធរដ្ឋបាលដល់ប៉ុស្តិ៍រដ្ឋបាលមួយចំនួនដើម្បីផ្តល់ជូនប្រជាពលរដ្ឋផងដែរ ដោយមានការចូលរួមពី

-លោក​លោកវរសេនីយ៍ទោ ហុឹម លីឡា អធិការរង ទទួលការងារអត្តសញ្ញាណកម្ម
-លោកវរសេនីយ៍ត្រី សុខ កុសល្យអធិការរង ទទួលជំនួយកាងារស្ថិតិប្រជាពលរដ្ឋនិងសៀវភៅស្នាក់នៅ
-ផ្នែកជំនាញ អត្តសញ្ញាណ​កម្ម​
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦
…………………
ថ្ងៃសុក្រ៣កើតខែមាឃឆ្នាំឆ្លូវ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ​ឆ្នាំ​២០២២

_____
ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង