គណៈកម្មាធិការលទ្ឋកម្មខេត្តកោះកុង ដឹកនាំដោយលោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ឋកម្ម បានអញ្ជើញចុះពិនិត្យសុពលភាពធានាគុណភាពសំណង់ និងការងារសាងសង់លូជ្រុងប្រវែង ៣០០ម៉ែត្រ ចាប់ពីមុខមណ្ឌលសុខភាព ឆ្ពោះទៅសាលាបឋមសិក្សប៉ាក់ខ្លង និងការងារជួសជុសផ្លូវសំបុកមាន់ ក្នុងសង្កាត់ស្មាច់មានជ័យ និងសង្កាត់ដងទង់ ដែលជាគម្រោងវិនិយោគឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ២ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ February 3, 2022