នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក ដឹកនាំកិច្ចប្រជុំអំពីករណីមានប្រជាពលរដ្ឋបាញ់ថ្នាំហ៊ុមព័ទ្ធដីព្រៃរបស់រដ្ឋ ស្ថិតនៅចំណុចគងឆា ភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពីលោកអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន កម្លាំងអធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថស្រុក ផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល មេឃុំជីខលើ ជំទប់ទី២ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលជីខលើ មេភូមិ និងប្រជាពលរដ្ឋពាក់ព័ន្ធ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
____
ប្រភព: ឡូ រដ្ឋា