លោកស្រី សុង រំដេង អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាភាពសង្គម និងជាមន្ត្រីប្រចាំការអនុសាខាតំណាងលោក ប្រាក់ វិចិត្រ ជាប្រធានគណៈកម្មាធិការអនុសាខាបានប្រគល់អំណោយរួមមានអង្ក២៥គីឡូ ទឹកសុទ្ធ២យួរ និង គ្រឿងឧបភោគបរិភោគមួយកញ្ចប់ជូនដល់ស្រ្តីចាសជរាឈ្មោះ នៅ ចន្នី អាយុ៧១ឆ្នាំ ក្រីក្ររស់នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
លោកស្រីសុងរំដេង ក៏បានផ្សព្វផ្សាយអោយអនាម័យ លាងដៃ ពាក់ម៉ាសអោយបានត្រឹមត្រូវ និងបីកុំ បីការពារ កុំឆ្លងជម្ងឺកូវិដ១៩ តាមវិធានការសុខាភិបាល។ថ្ងៃសុក្រ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី២៨ខែមករាឆ្នាំ២០២២
នៅវេលាម៉ោង ៣:៣០នាទីរសៀល