រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គម្រោងវិនិយោគខេត្ត ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន តាមរយៈការសម្រួលដល់ការធ្វើដំណើរ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិត្រៀក និងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

រដ្ឋបាលខេត្តកោះកុង សូមបង្ហាញអំពីសមិទ្ធផលនៃគម្រោងដែលប្រើប្រាស់ថវិកាអភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២១ លើគម្រោងផ្លូវបេតុងអាមេ០១ខ្សែ ប្រវែង ២.២៦០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ១៥សង់ទីម៉ែត្រ និងដាក់លូមួយចំនួន ស្ថិតនៅក្នុងភូមិសាស្រ្តឃុំស្រែអំបិល ស្រុកស្រែអំបិល ។ ផ្លូវ០១ខ្សែនេះគឺជាគម្រោងវិនិយោគខេត្ត ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន តាមរយៈការសម្រួលដល់ការធ្វើដំណើរ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រមាណ ៦.៧៥២នាក់ ស្មើនឹង១.៣៧២គ្រួសារ ស្ថិតក្នុងភូមិត្រៀក និងភូមិត្រពាំង ឃុំស្រែអំបិល ដែលកន្លងមកជាផ្លូវក្រួសក្រហមចាស់ មានផ្លូវតូចចង្អៀត និងមានការលំបាកខ្លាំងទាំងរដូវប្រាំង និងរដូវវស្សា។

ថ្ងៃសុក្រ ១១ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ January 28, 2022

អត្ថបទទាក់ទង