/ / /

លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំមន្ត្រីសាខាចំនួន ១នាក់ ចូលរួមសិក្ខាសាលាឆ្លុះបញ្ជាំងសកម្មភាពការងារយុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២

សាខា កក្រក ខេត្តកោះកុង៖ នាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំមន្ត្រីសាខាចំនួន ១នាក់ ចូលរួមសិក្ខាសាលាឆ្លុះបញ្ជាំងសកម្មភាពការងារយុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងដែលមានការចូលរួមពីសាខាកាកបាទក្រហមកម្ពុជា ២៥រាជធានីខេត្ត សរុបចំនួន ៩៣នាក់។ ពិធីនេះធ្វើលើកនៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

សិក្ខាសាលានេះ លើកឡើងពីចំណុចសំខាន់ៗរួមមាន៖

  • បង្ហាញ និងឆ្លុះបញ្ជាំងពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយនៃសកម្មភាពការងារយុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ នៃសាខាកាកបាទក្រហមកម្ពុជា ២៥ រាជធានី ខេត្ត ឆ្នាំ២០២១
  • កសាងបណ្តាញសុវត្ថិភាពចរាចរណ៍ និងកសាងភាពធន់របស់សាខាក្នុងការអនុវត្តសកម្មភាពការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ ប្រកបដោយបរិយាបន្ន ដើម្បីបង្ការជីវិតប្រជាពលរដ្ឋពីការស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍
  • ទិសដៅការងារអភិវឌ្ឍន៍យុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ ក្នុងផែនការអប្បបរមារបស់សាខា កាកបាទក្រហមកម្ពុជា ២៥ រាជធានីខេត្ត។
  • ទិសដៅការងារអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្ត កក្រក ក្នុងបរិបទនៃជំងឺកូវីដ-១៩ ឆ្នាំ២០២២ និង
  • ពិភាក្សា និងការតម្រង់ទិសការកសាងផែនអភិវឌ្ឍន៍ ៥ឆ្នាំ (២០២១-២០២៥) ក្នុងដំណាក់កាលទី១ នៃការអនុវត្តយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកសហការជាមួយអាជ្ញាធរឃុំថ្មស ចុះពិនិត្យនិងវាយតម្លៃលើទីតាំងស្នើសុំច្បាប់អនុញ្ញាតប្រកប អាជីវកម្មបើកភោជនីយដ្ឋានទេសចរណ៍ បើកផ្ទះសំណាក់ និងបើខារ៉ាអូខេ របស់ឈ្មោះ DAI YUELIN ស្ថិត នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំ លោកស្រី ប៊ួយ ដានី ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ខា លាងហុង ប្រធានអង្គភាពលទ្ធកម្ម បានអញ្ជើញចូលរួមកម្មវិធីបញ្រ្ចាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូលFMIS និងFMIS Portal ជំនាន់ថ្មី”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ច ប្រជុំសាមញ្ញលេីកទី២៧​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាខេត្តកោះកុង​

  • ហេង គីមឆន/
    12/08/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយតំណាងក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងឯកសារសំខាន់ៗ នៃគម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាព ជួរភ្នំក្រវាញកណ្តាល នៃឧទ្យានជាតិជួរភ្នំក្រវាញក្រោមអធិបតីភាពឯកឧត្តម គឹម ណុង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា លោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាល និងលោកស្រី ឆេង រតនា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកម្មវិធីបញ្រ្ចាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូលFMIS និងFMIS Portal ជំនាន់ថ្មី”

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក​ស្រី​ រិន គន្ធា​ អភិបាល​រង​ស្រុក​មណ្ឌលសីមា បាន​ដឹកនាំ​លោក​ប្រធាន​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ចុះពិនិត្យ និង​ណែនាំ​បន្ថែម​ដល់​លោក​នាយក​បឋមសិក្សា​មណ្ឌល​សីមារាម និង​លោក​ស្រី​នាយិកា​សាលាបឋមសិក្សាប៉ាក់ខ្លង ស្ដីពី​ការ​រៀប​ចំ​ទីកន្លែង​ដើម្បី​ទទួល​ដំណើរ​ទស្សនកិច្ចសិក្សា ដក​ស្រង់​ផ្លាបទពិសោធន៍​ក្នុង​តំបន់​៣ (គ.វ.​អ)