/ / /

លោកស្រី ស្រី សូរីយ៉ា ក្រុមប្រឹក្សាឃុំថ្មសទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ និងស្មៀនឃុំ បានចុះពិនិត្យការបង្រៀន និងរៀនរបស់សាលាមត្តេយសហគមន៍ភូមិស្រែត្រាវ ព្រមទាំងបាននាំយកសម្ភារៈសម្រាប់ការរៀន និងបង្រៀនជូនដល់លោកគ្រូ មត្តេយ្យស្រែត្រាវ

លោកស្រី ស្រី សូរីយ៉ា ក្រុមប្រឹក្សាឃុំថ្មសទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ  និងស្មៀនឃុំ បានចុះពិនិត្យការបង្រៀន និងរៀនរបស់សាលាមត្តេយសហគមន៍ភូមិស្រែត្រាវ   ព្រមទាំងបាននាំយកសម្ភារៈសម្រាប់ការរៀន   និងបង្រៀនជូនដល់លោកគ្រូ   មត្តេយ្យស្រែត្រាវ រួមមានម៉ាស  ០៤ប្រអប់  ជែល០៤ដប  ខ្វិតសរសេរ០១ប្រអប់  

ក្រដាស់ពណ៌០១ដុំ ផ្ទាំងអក្សរព្យញ្ជនៈ៣៣តួ ៥សន្លឹក ចំណែកសិស្សានុសិស្សចំនួន ១៥នាក់ ស្រី០៥នាក់ ដោយក្នុងមួយនាក់

ទទួលបាន សៀវភៅសរសេរ០២ក្បាល ខ្មៅដៃ០២ដើម ជ័រលុបពីរ ដេកខួងខ្មៅដៃ០២។ លោកស្រីក្រុមប្រឹក្សាឃុំ បានជំរុញឲ្យលោកគ្រូជួយផ្សព្វផ្សាយដល់អាណាព្យាបាលនាំកូនមករៀនឲ្យបានជាប់ជាប្រចាំ និងអប់រំកុមារតូចៗឲ្យចេះអនាម័យជាប់ជាប្រចាំដូចជាការពាក់ម៉ាស ការលាងដៃនឹងសាប៊ូ រឺជែល។

ប្រភព : រដ្ឋបាលឃុំថ្មស

====================

ថ្ងៃសុក្រ១១រោច ខែបុស្ស ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសរាជ ២៥៦៥

ថ្មស,ថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០២១

វេលាម៉ោង: ៨ព្រឹក

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    30/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមពិធីបើក ពិធីបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»

  • ហេង គីមឆន/
    30/03/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាអនុប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋាន អ.ន.ក.ខេត្ត  ប្រធាន អនុប្រធានគណកម្មាធិការ អ.ន.ក.ស្រុកស្រែអំបិល ប្រធាន អនុប្រធានសាខា អ.ន.ក.ឃុំបឹងព្រាវ បានបាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤លានរៀល និងអំណោយសប្បុរសជន ប្រគល់ជូនដល់គ្រួសារនៃសពលោក លី គុណ (និវត្តជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    30/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ ស្ទឹងកំពង់តាជៃ-ត្រពាំងពាង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងផ្លូវបេតុង១ខ្សែ ដែលមានប្រវែង៤៦០ម ទទឹង៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ បានសាងសង់១០០%ដោយក្រុមហ៊ុនឈ្មោះ កក់ ស៊ុនសេង មូនិធិឃុំឆ្នាំ២០២៥ ទីតាំងស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិ ទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំ

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤៦ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស