លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងលោក លឹម សិទ្ធី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រៃវែង សហការជាមួយសាលាគណខេត្តកោះកុង សាលាអនុគណស្រុកស្រែអំបិល សាលាអនុគណស្រុកបាភ្នំដឹកនាំដោយព្រះធម្មមុនីរង្សី នុត វណ្ណៈ ព្រះអនុគណស្រុកបាភ្នំ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា រួមមាន៖ អង្ករ ៥០គីឡូចំនួន ១០បាវ មីចំនួន ១០០កេះ ទឹកត្រី ទឹកសុីអិវ និងទឹកសុទ្ធ ១០កេះ នំអន្សមចំនួន១០០នំ ព្រមទាំងថវិកា ចំនួន ៣,០០០,០០០៛ (បីលានរៀល) ជូនដល់កងការពារកោះកុងក្រៅលេខ២ នៃបញ្ជាការដ្ឋាន ការពារកោះឆ្នេរ កងទ័ពជើងទឹក ស្ថិតនៅភូមិបាក់ខ្លងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។