លោក ឈឹម ចិន អភិបាលស្តីទី ក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំការងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការរឹតបន្តឹងសេវាអនាម័យបរិស្ថាន តាមភូមិ ក្នុងសង្កាត់ទាំងបី ដើម្បីលើកយកបញ្ហាប្រឈមនានា នៅតាមភូមិមកដោះស្រាយ និងចូលរួមកែលម្អសោភ័ណភាពក្រុង ឲ្យកាន់តែប្រសើរឡើង។