រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គង់ វាសនា អនុប្រធានអនុសាខាកាកបាទ ក្រហមស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ឈ្មោះ គា គីម ជាគ្រួសារក្រីក្រ

លោកស្រី គង់ វាសនា អនុប្រធានអនុសាខាកាកបាទ ក្រហមស្រុក តំណាងលោក ប្រាក់ វិចិត្រ ជាប្រធានគណៈ កម្មាធិការអនុសាខាកាកបាទក្រហមស្រុកមណ្ឌលសីមា និងលោកស្រីសុង រំដេង អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាល ភាពសង្គម បានចុះសួរសុខទុក្ខឈ្មោះ គា គីម អាយុ ៤១ឆ្នាំ ជាគ្រួសារក្រីក្រ ស្ថិតនៅភូមិនាងកុក និងបាននាំយកអំណោយមួយចំនួនរួមមាន អង្ក២៥គីឡូ ទឹកសុទ្ធអង្គបូរូ១កេស ត្រីខ១យួរ មីម៉ាម៉ា១កេស អាវយឺត២ ជែល២ដប និងថវិកាចំនួន ៨០,០០០រៀល (ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង) ។
ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២
វេលាម៉ោង១៤:៣០នាទីរសៀល

អត្ថបទទាក់ទង