រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី ៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា របៀបវារៈរួមមាន៖
១.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាង របៀបវារ:នៃកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួល ការបែងចែកតួនាទិ ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណ:អភិបាលស្រុកមណ្ឌលសីមា នៃខេត្តកោះកុង
៤.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុកប្រចាំខែមករា ឆ្នាំ២០២២
៥.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុកប្រចាំ ឆ្នាំ២០២១
៦.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ចំណូល-ចំណាយថវិកា ប្រចាំឆ្នាំ ២០២១
៧.បញ្ហាផ្សេងៗ ។
ដោយមានការ ចូលរួមពី គណៈអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញ អង្គភាពជុំវិញស្រុក លោក លោកស្រីមេឃុំ និងមន្រ្តីរាជការសាលាស្រុក
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២
វេលាម៉ោង៨:០០នាទីព្រឹក

អត្ថបទទាក់ទង