រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារប្រចាំខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រី ផល សុជាតិ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រី និងកុមារ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពីលោក លោកស្រី អនុប្រធាន និងលោក លោកស្រី សមាជិក (គ.ក.ស.ក) នៅសាលប្រជុំសាលាស្រុកគិរីសាគរ។ ចំពោះរបៀបវារៈរួមមាន៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញប្រចាំខែមុន
២.ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារប្រចាំខែមករា ឆ្នាំ២០២២ របស់ (គ.ក.ស.ក)
៣.ពិភាក្សាការរៀបចំធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់គ.ក.ន.ក ឃុំទាំង៣
៤.ពិភាក្សាបញ្ហាប្រឈម ផ្តល់ដំណោះស្រាយ និងលេីកអនុសាសន៍
៥.បញ្ហាផ្សេងៗ
…………………………………………………………
ថ្ងៃអង្គារ ៨ រោច ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
January 25, 2022