រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនខេមាហ្ក្រា

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនខេមាហ្ក្រា ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
តាមរយៈការបង្ហាញរបស់ក្រុមការងាររដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការចូលរួមមិតិយោបល់របស់អង្គប្រជុំ ឃើញថា ទីតាំងដីទំហំ ២៣ហិកតា ដែលប្រជាពលរដ្ឋអះអាងថាជាកម្មសិទ្ធរបស់ពួកគាត់នោះ គឺជាដីរបស់រដ្ឋ ដែលជួលរយៈពេលវែងឱ្យក្រុមហ៊ុនខេមាហ្ក្រា។ ជាលទ្ធផល អង្គប្រជុំសម្រេច នឹងចេញលិខិតជម្រាបជូនប្រជាពលរដ្ឋដែលបោះបង្គោលចំនួន៥៣ បង្គោល ចូលទីតាំងដីក្រុមហ៊ុនខេមាហ្ក្រាចេញវិញ។
ថ្ងៃចន្ទ ៧ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ January 24, 2022

អត្ថបទទាក់ទង