លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ នៅឃុំជំនាប់ ស្រុកថ្មបាំងខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកជួបជុំ ជាមួយពុកម៉ែបងប្អូន ដែលរស់នៅក្នុងឃុំជំនាប់ទាំងអស់ អំណោយទាំងនេះ ជាអំណោយដែលបានទទួលបានពីសប្បុរសជននានា ដែលបានផ្ដល់ជូនដល់រដ្ឋបាលខេត្ត ទោះតិចតួចមិនគ្រប់តម្រូវការរបស់បងប្អូន តែជាទឹកចិត្តដ៏ប្រពៃរបស់សប្បុរសជន ជាវប្បធម៌ចែករំលែក ទឹកចិត្តដ៏ប្រពៃក្នុងការលើកកំរិតជីវភាពរស់នៅរបស់បងប្អូន។ មួយវិញទៀតសូមពុកម៉ែ បញ្ជូនកូនចៅ ឲ្យបានចូលរៀនសូត្រឲ្យបានគ្រប់ៗគ្នា និងបន្តថែទាំសុខភាព ជាប្រចាំ ដើម្បីជៀសវាងពីជំងឺនានា៕
ថ្ងៃអាទិត្យ ៦ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ January 23, 2022