លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំ ដល់កម្លាំងប្រជាការពារអោយយល់ដឹងពីរតួនាទី និងភារកិច្ចរបស់ខ្លួនដូចជា÷
១.ពង្រឹងកម្លាំងប្រជាការពារ របស់ឃុំ ឲ្យសហការណ៍ ជាមួយកម្លាំង ប៉ុស្ដិនគរបាល រដ្ធបាលឃុំ រួមគ្នាទប់ស្កាត់រាល់បទល្មើសផ្សេងៗ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណ:នូវក្នុងមូលដ្ធានឲ្យបានជាប់ជាប្រចាំ។
២.ផែនការការពារអគ្គីភ័យដោយយថាហេតុផ្សេងៗនៅក្នុងមូលដ្ឋាន។
៣.បញ្ហាផ្សេងៗហើយលោកមេឃុំភ្ញីមាសបានឧត្ថម្ភខោអាវ និងថវិការជូនប្រជាការពារចំនួន ៣០នាក់ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ២ ម៉ឺនរៀលនិង សម្លៀកបំពាក់ប្រជាការពារ ១ឈុត។
ក្នុងនោះថវិកា និងសម្លៀកបំពាក់ ជារបស់សប្បុរសជន។
…………………………………………...................................
ថ្ងៃសៅរ៍ ៥ រោច ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២២
January 22, 2022