រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្ដម​ គង់​ សារាជ​ ​ប្រធាន​គណ:កម្មការទី៩​ព្រឹទ្ធសភា​ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា​ប្រចាំភូមិភាគទី៧​ និង​ឯកឧត្ដម​ ថុង​ ចន់​ លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧​ បានអញ្ជេីញនាំយកអំណោយមួយចំនួន ជូនរដ្ឋបាលខេត្តកោះកុង ដេីម្បីចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងខេត្ត​ អំណោយទាំងនោះរួមមាន អង្ករចំនួន​ ៦តោន​ សារ៉ុងចំនួន​ ៦០០​សារ៉ុង​​

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្ដម​ គង់​ សារាជ​ ​ប្រធាន​គណ:កម្មការទី៩​ព្រឹទ្ធសភា​ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា​ប្រចាំភូមិភាគទី៧​ និង​ឯកឧត្ដម​ ថុង​ ចន់​ លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧​ បានអញ្ជេីញនាំយកអំណោយមួយចំនួន ជូនរដ្ឋបាលខេត្តកោះកុង ដេីម្បីចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងខេត្ត​ អំណោយទាំងនោះរួមមាន អង្ករចំនួន​ ៦តោន​ សារ៉ុងចំនួន​ ៦០០​សារ៉ុង​​។

លោកជំទាវ បានលើកឡើងថា ជួសមុខឲ្យប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានចូលរួមចែករំលែក នូវអង្ករ និងសារ៉ុង សម្រាប់រដ្ឋបាលខេត្តកោះកុង ចែករំលែកបន្តដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមានតម្រូវការចាំបាច់ក្នុងគ្រួសារ។ កន្លងមកឯកឧត្តម ក្នុងនាមក្រុមគណៈកម្មការទី៩ព្រឹទ្ធសភា តែងតែជួយឧបត្ថម្ភ គាំទ្រ និងផ្តល់នូវសម្ភារ ធនធាន ជាច្រើន ដល់មន្ទីរពេទ្យ អាជ្ញាធរមូលដ្ឋាន ក្នុងន័យជួយសម្រាលបន្ទុកជីវភាព របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង។ ខ្ញុំសូមគោរពជូនពរ ឯកឧត្តម និងក្រុមការងារ ព្រមទាំងក្រុមគ្រួសារទទួលបានសុខភាពល្អ និងទទួលបានជោគជ័យ គ្រប់ភារកិច្ច៕

ថ្ងៃសៅរ៍ ៥ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ January 22, 2022

អត្ថបទទាក់ទង