រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២២ របស់ខ្លួន នៅសាលាឃុំជ្រោយប្រស់។

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២:៣០ នាទីរសៀល រដ្ឋបាលឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២២ ក្រោមកិច្ចដឹកនាំដោយលោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំជ្រោយប្រស់ នៅសាលាឃុំជ្រោយប្រស់។ សមាសភាពចូលរួមសរុប ១២នាក់ ស្រី ០៤នាក់។ ដែលផ្តោតសំខាន់ៗលើរបៀបវារ:រួមមាន:

១. បើកកិច្ចប្រជុំ

២. អនុម័តរបាយការណ៍ប្រចាំខែ

៣. ពិភាក្សាការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

៤. ផ្សព្វផ្សាយអំពីការទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានឃុំ

៥. បញ្ហាផ្សេងៗ

៦. បិទអង្គប្រជុំ

ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង