វេលាម៉ោង ០២:៣០ នាទីរសៀលនៅសាលាឃុំថ្មស លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុក បានបើកកិច្ចប្រជុំ ដោះស្រាយសម្របសម្រួលបញ្ហាវិវាទដីធ្លី ស្ថិតនៅក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្រោយកិច្ចដឹកនាំប្រជុំពិភាក្សា និងចុះទីតាំងជាក់ស្តែង ភាគីទាំងពីរមិនបានឯកភាពគ្នាទេ ដូច្នេះ លោក ប្រធានអង្គប្រជុំ ទុកពេលឲ្យភាគីទាំងពីរពិភាក្សា ពិគ្រោះយោបល់គ្នាបន្ត នឹងរៀបចំកិច្ចប្រជុំសម្របសម្រួលម្តងទៀត។
==========≠========≠
ថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២
January 20, 2022