រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីសាលស្រុក បានទទួលស្វាគមន៍ លោក សំ ឃិតវៀន អភិបាលរង នៃគណៈអភិបាលខេត្ត (ទទួលបន្ទុកអង្គភាពលទ្ធកម្ម) ក្នុងដំណើរការចុះពិនិត្យអគារការិយាល័យច្រកចេញចូលតែមួយស្រុកបូទុមសាគរ ដើម្បីពិនិត្យមើលការខូតខាត និងត្រូវជួលជុលឡើងវិញ ពីក្រុមហ៊ុនម៉ៅការសាងសង់

ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីសាលស្រុក បានទទួលស្វាគមន៍ លោក សំ ឃិតវៀន អភិបាលរង នៃគណៈអភិបាលខេត្ត (ទទួលបន្ទុកអង្គភាពលទ្ធកម្ម) ក្នុងដំណើរការចុះពិនិត្យអគារការិយាល័យច្រកចេញចូលតែមួយស្រុកបូទុមសាគរ ដើម្បីពិនិត្យមើលការខូតខាត និងត្រូវជួលជុលឡើងវិញ ពីក្រុមហ៊ុនម៉ៅការសាងសង់ ដោយមានការចូលរួមពីគណ:កម្មាធិការ អង្គភាពលទ្ធកម្មខេត្ត ក្រុមហ៊ុនម៉ៅការសាងសង់ ។

បន្ទាប់ពីបានពិនិត្យអគារការិយាល័យច្រកចេញចូលតែមួយស្រុកបូទុមសាគររួចរាល់ហើយ គណៈកម្មាធិការអង្គភាពលទ្ធកម្មខេត្តបានសង្កេតឃើញថា អគារការិយាល័យច្រកចេញចូលតែមួយស្រុកបូទុមសាគរ មានការខូចខាតនូវចំនុចមួយចំនួន(ពិដាន ដំបូល អំពូលភ្លើង) ហើយក្រុមហ៊ុនបានសន្យាថា និងជួលជុលឱ្យរួចរាល់នូវការខូតខាត ក្នុងរយះពេល ២០ថ្ងៃ ក្រោយបានពិនិត្យអាគាររួចរាល់ ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃពុធ ២ រោច ខែបុស្ស ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២

January 19, 2022

វេលាម៉ោង ០៩:០០ នាទីព្រឹក

អត្ថបទទាក់ទង