ស្រុកកោះកុង ៖ ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោកស្រី លិ ឡាំង ជំទប់ទី១ឃុំកោះកាពិ បានដឹកនាំសមាជិក ក្រុមប្រឹក្សាឃុំ មេភូមិគ្រប់ភូមិ ចូលរួមកិច្ចប្រជុំស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិជំហានទី២ ជាមួយអង្គការសកម្មភាព ដើម្បីអភិវឌ្ឍន៍សុខភាព (AHEAD) នៅសាលាឃុំកោះកាពិ ។
ប្រភព: រដ្ឋបាលឃុំកោះកាពិ