រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរសេនីយ៍ទោ ងួន ធឿន នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកោះកុង និងសហការី បានចុះសួរសុខទុក្ខលោក សុខ ប៊ុនឈឿន (និវត្តន៍ជន)សមាជិកស អ ក ក្រុងខេមរភូមិន្ទ

លោកវរសេនីយ៍ទោ ងួន ធឿន នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាសមាជិកក្រុមលេខាធិការដ្ឋានស អ កខេត្តតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណកម្មាធិការស អ កខេត្តនិងសហការី បានចុះសួរសុខទុក្ខលោក សុខ ប៊ុនឈឿន (និវត្តន៍ជន)សមាជិកស អ កក្រុងខេមរភូមិន្ទ ហេីយក៍បានឧបត្ថម្ភថវិកាចំនួន៧០មុឺនរៀល អង្ករ១បាវស្មេី២៥kg មី១កេះតូច ត្រីខ១ឡូទឹកសុីអុីវ១យួរ និងលោកវរសេនីយ៍ឯក ជួន សុភក្រ័ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានក្រុមសកម្មជន យុវជន ខ២៦ កោះកុង បានដឹកនាំក្រុម សមាជិក ខ២៦ ចុះសួរសុខទុក្ខលោក សុខ ប៊ុនឈឿន (និវត្តន៍ជន)ជាសមាជិកស អ កក្រុងខេមរភូមិន្ទ។ បានឧបត្ថម្ភថវិកា២០មុឺនរៀល អង្ករ១បាវស្មេី៥០kg មី២កេះតូច ទឹកត្រី១កេះ ត្រីខ២ឡូ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕

ថ្ងៃអង្គារ ១ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ January 18, 2022

អត្ថបទទាក់ទង