លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងរដ្ឋបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្រុមការងារក្រសួង និងមានការចូលរួមពីលោកប្រធានមន្ទីរបរិស្ថាន អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យគម្រោងអភិវឌ្ឍទេសចរណ៍ខ្នាតតូច នៅឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ស្ថិតក្នុងភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង។
តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែង រដ្ឋបាលខេត្ត បានលើកនូវសំណូមពរមួយចំនួន ដូចខាងក្រោម៖
១- ស្នើសិក្សាអំពីសំណងផលប៉ះពាល់ដល់ចម្ការឬដំណាំរបស់ប្រជាពលរដ្ឋ ក្នុងករណីបើមាន
២- ធ្វើការអភិវឌ្ឍតាមទំហំដី និងគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ដើម្បីកាត់បន្ថយផលប៉ះពាល់ធនធានធម្មជាតិ និងជីវចម្រុះឲ្យនៅកម្រិតទាប
៣- ត្រូវយកចិត្តទុកដាក់ការគ្រប់គ្រងសំណល់រឹងរាវ
៤- លើកទឹកចិត្តក្នុងការបង្កើតការងារ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលនឹងធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង
៥- សហការឲ្យបានជិតស្និទ្ធិ ជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ដែលនៅផ្តល់សេវា និងសម្របសម្រួលកៀកកិតបំផុត៕
ថ្ងៃអង្គារ ១ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ January 18, 2022