រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រជុំត្រួតពិនិត្យការងារ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និង លោក សេង សុធី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារតាមការិយាល័យជំនាញ របស់មន្ទីរអប់រំយុវជន និងកីឡា ដោយមានការចូលរួមពីលោក លោកស្រីប្រធានការិយាល័យ។កិច្ចប្រជុំនេះផ្តោតលើលទ្ធផលការងារនាពេលកន្លងមក បញ្ហាប្រឈម និង ទិសដៅសម្រាប់អនុវត្តបន្ត ។ក្នុងឱកាសនោះលោកប្រធានបានសង្កត់ធ្ងន់ ឱ្យតាមការិយាល័យជំនាញនីមូយៗ ពង្រឹងលើការបំពេញការងាររបស់បុគ្គលិក ប្រចាំថ្ងៃ និង ការរក្សាសាមគ្គីភាពផ្ទៃក្នុង និងការទទួលខុសត្រូវតាមតួនាទី និង ភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រមទាំង៥ របស់ថ្នាក់ដឹកនាំកំពូលគឺ

១.ឆ្លុះកញ្ចក់ 

២. ងូតទឹក 

៣. ដុសក្អែល 

៤. ព្យាបាល 

៥. វះកាត់ 

អត្ថបទទាក់ទង