លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការបោះឆ្នោតជ្រើសរើស ប្រធានការិយាល័យប្រជាពលរដ្ឋ ដោយមានរបៀបវារៈ ការបើកកិច្ចប្រជុំ និងមតិស្វាគមន៍ សមាសភាពចូលរួមប្រជុំ :
១. ប្រកាសសមាសភាពគណៈកម្មាធិការបោះឆ្នោត
២. ផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការរបស់គណៈកម្មាធិការបោះឆ្នោត
៣.ផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ
៤.ផ្សព្វផ្សាយអំពីតួនាទីនិតិវិធីជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ
៥.រៀបចំផែនការផ្សព្វផ្សាយ និងការកំណត់កាលបរិច្ឆេទនៃការដាក់ពាក្យស្នើសុំឈរឈ្មោះបេក្ខជន ការសម្រាំងជ្រើសរើសបេក្ខជន និងកាលបរិច្ឆេទបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ
ដោយមានការចូលរួមពីលោកនាយករដ្ឋបាលស្រុក លោក លោកស្រី គណៈកម្មាធិការបោះឆ្នោតការិយាល័យប្រជាពលរដ្ឋ នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ ៕
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២
ខែមករា 12, 2022