ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២
នាយរងខណ្ឌរដ្ឋបាលជលផល និងមន្រ្តីខណ្ឌរដ្ឋបាលជលផលកោះកុង ០១ រូប បានចុះទម្លាក់ប្រអប់សិប្បនិម្មិតជម្រកត្រី នៅក្នុងតំបន់ដែនសុវត្ថិភាពត្រីកាម៉ុង ពាមក្រសោប ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ការទម្លាក់ប្រអប់សិប្បនិម្មិតជម្រកត្រីមានចំនួនសរុប ៥០ប្រអប់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង