នៅវេលាព្រឹកថ្ងៃអាទិត្យ ៧កេីត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ក្រុមមន្រ្តីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្ប: ដឹកនាំដោយលោក មាស ភីចេ អនុប្រធានការិយាល័យបេតិកភណ្ឌ និងមន្រ្តីឆ្មាំចំនួនពីររូប បានចុះពិនិត្យស្ថានភាពស្ថានីយរូងជំនាង និងបោសសម្អាតជុំវិញស្ថានីយ ដែលស្ថិតនៅភូមិទ័ពឃ្លៃ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។ ស្ថានភាពស្ថានីយនៅល្អប្រសេីពុំមានផលប៉ះពាល់ដល់ស្ថានីយ ក្រឡបុរាណ និងឆ្អឹងសពនោះទេ។