រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សាង ស៉ីណេត អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បាន អញ្ចើញជាគណៈអធិបតីក្នុងពិធីបើកបវេសនការឆ្នាំសិក្សាថ្មី ២០២២ នៅអនុវិទ្យាល័យតានូន

លោក សាង ស៉ីណេត អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បាន អញ្ចើញជាគណៈអធិបតីក្នុងពិធីបើកបវេសនការឆ្នាំសិក្សាថ្មី ២០២២ នៅអនុវិទ្យាល័យតានូន ចូលរួមអមដំណើដោយ លោក ប្រធានការិយាល័យ មន្ត្រីសាលាស្រុក  ជំទប់ទី១ ឃុំលោកមេភូមិគ្រប់ភូមិ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សចូលរួមប្រមាណ ៣០០ នាក់ (ក្នុងឪកាសនោះគណៈអធិបតី បានប្រគល់រង្វាន់លើកទឹកចិត្តរបស់ សប្បុរសជនដល់សិស្សានុសិស្សដែលជាប់ចំណាត់ថ្នាក់ពី លេខ ១ដល់លេខ ៥ចំនួប៊ន ១១០នាក់) និងបានឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូចំនួន ១៩នាក់ដោយក្នុង១នាក់ទទួលបានថវិកា ចំនួន ២០០០០៛។ ក្នុងនោះដែរគណៈអធិបតីបានប្រគល់ថវិកាចំនួន៤០០.០០០រៀលដែលជាថវិកាផ្ទាល់របស់លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ស្ថិតនៅភូមិតានូន ឃុំតានូន ស្រុកបូទុមសាគរ ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃសីល

January 10, 2022

អត្ថបទទាក់ទង