រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក កែវ នីបូរ៉ា អភិបាលស្តីទី នៃគណ:អភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១ -២០២២នៅសាលាវិទ្យាល័យថ្មស

លោក កែវ នីបូរ៉ា អភិបាលស្តីទី នៃគណ:អភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១ -២០២២នៅសាលាវិទ្យាល័យថ្មស ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរភូមិ ឃុំ មាតាបិតា អាណាព្យាបាលសិស្សសប្បុរសជននានា និងលោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូព្រមទាំងសិស្សនុសិស្ស  ប្រមាណជិត ៥០០នាក់ផងដែរ ។  ឆ្លៀតក្នុងឱកាសនោះដែរគណៈអធិបតីបានប្រគល់ថវិកាចំនួន៤០០.០០០រៀលដែលជាថវិកាផ្ទាល់របស់ លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរផងដែរ ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ 

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃសីល

ខែមករា 10, 2022

អត្ថបទទាក់ទង