ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងទទួលការងារកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងពិនិត្យវាយតម្លៃយោធិនដល់អាយុចូលនិវត្តន៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាលយ័ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងយោធិន នៃកងរាជអាវុធហត្ថ ដល់អាយុចូលនិវត្តិន៍ចំនួន០២នាក់ ព្រមទាំងនាយទាហាននៃកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធ៕
ថ្ងៃសៅរ៍ ៦ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ January 8, 2022