រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី កង ឡាយ មេឃុំត្រពាំងរូង បានសម្រប សម្រួល​ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣(ដូសជម្រុញ) ជូនដល់ប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ក្នុង​ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ស្រុកកោះកុង ៖ ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ លោកស្រី កង ឡាយ មេឃុំត្រពាំងរូង បានដឹកនាំក្រុមការងារ​ឃុំ សហការជាមួយក្រុមការងារស្រុកដឹកនាំដោយ លោកស្រី អុិន សុភី អភិបាលរងស្រុកកោះកុង ចុះសម្របសម្រួលការងារ នៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣(ដូសជម្រុញ) ជូនដល់ប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង នៅវត្តរូងគីរីសត្ថារាម (ហៅវត្តត្រពាំងរូង)​ សម្រាប់ថ្ងៃទី៨ និងថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​។​

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង