រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ដោយមានការផ្ដួចផ្ដើមពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកម្មវិធីមនុស្សធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីអបអរសាទរ ខួបទី៤៣ នៃទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងទិវាកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា

ដោយមានការផ្ដួចផ្ដើមពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកម្មវិធីមនុស្សធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីអបអរសាទរ ខួបទី៤៣ នៃទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងទិវាកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមគណៈអធិបតីភាព លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងជាងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង ឯកឧត្តម វេជ្ជបណ្ឌិត ទៅ ម៉ឹង ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង
លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ។
ក្នុងនោះដែរក៏មានសមាជិក សមាជិកាចូលរួមជាភ្ញៀវកិត្តិយសរួមមានៈ
លោក លោកស្រី ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុកកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរភូមិ ឃុំ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក កាកបាទក្រហមកម្ពុជាស្រុក សមាគមបញ្ញវន្ត និងយុវជនស្ម័គ្រចិត្ត(យុវជន ក ១២) សមាគមសិស្សនិស្សិតបញ្ញវន្ដក្មេងវត្ត យុវជនមូស្លីមខ្មែរឥស្លាម នៅសាលាស្រុកបូទុមសាគរ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសៅរ៍ ៦ កើត ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២២
ខែមករា 8, 2022

អត្ថបទទាក់ទង