/ / /

វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣ ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក

វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣  ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ  ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត របៀបវារៈដូចខាងក្រោម : 

១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣១

២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣០

៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំវិសាមញ្ញលើកទី០៣

៤.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាល ស្រុក ប្រចាំខែធ្នូ និងទិសដៅអនុវត្តការងារប្រចាំខែមករាឆ្នាំ២០២២

៥.ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វន់ជូនមន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ២០២១

៦.របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការទាំងបី

៧.បញ្ហាផ្សេងៗ

-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ

-មតិបូកសរុប និងបិទអង្គប្រជុំ

ដោយមានការអញ្ជើញចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក  គណៈអភិបាលស្រុក  នាយករដ្ឋបាល កងកម្លាំងប្រដាប់អាវុធ មេឃុំ ជំទប់ឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន៤៧នាក់/ស្រី០៦នាក់។ 

ប្រភព:រដ្ឋបាលស្រុកបូទុមសាគ

====================

ថ្ងៃព្រហស្បតិ៍ ១១ រោច ខែមិគសិរ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១

ខែធ្នូ 30, 2021

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    07/06/2026

    មន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ សហការជាមួយសាលាគណទាំងពីរគណៈរៀបចំការប្រឡងវិញ្ញាបនបត្រធម្មវិន័យ​ ត្រី​ ទោ​ ឯក​ នៅមណ្ឌលប្រឡង​ខេត្តកោះកុង​ ក្នុងវត្តជោតញ្ញាណ​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង​ ស្ថិតក្នុងពិធីដ៏ថ្លៃថ្លានេះមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ​ ឈី​ វ៉ា​ អភិបាលនៃគណៈអភិបាលខេត្តកោះកុង ក្នុងពិធីកាត់ស្រោមវិញ្ញាសា

  • ហេង គីមឆន/
    07/06/2026

    ឯកឧត្តម ឃឹម ច័ន្ទឌី អនុប្រធានកិត្តិយសាខា បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    លោក កង ថាវរៈ នាយកសាលាកម្ពុជបុត្ត ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    លោកស្រី ស្រីពេជ្រ រ៉ុងនាង អាជីវករលក់ទំនិញគ្រប់ប្រភេទ ក្រុងខេមរភូមិន្ទ បរិច្ចាគថវិកាចំនួន ៤០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    លោក លឹម ទី អាជីវករលក់ដូរ ផ្សារដងទង់ ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    ឧត្តមសេនីយ៍ត្រី ដាត់ គយណូ អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦