រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា និងសហការីបានចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួន ផ្តល់ជូនលោកស្រី លី មុន្នី សមាជិកគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា ដែលមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃច័ន្ទ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា និងសហការីបានចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួន ផ្តល់ជូនលោកស្រី លី មុន្នី សមាជិកគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា ដែលមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

នាឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារ បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខរបស់ក្រុមការងារកាកបាទក្រហម​ដែលធ្លាប់បម្រើការងារមនុស្សធម៌ ជួបការលំបាក ឬមានជំងឺជាដើម ។

លោកនាយកបានបន្តថា សូមបងស្រី និងគ្រួសារ កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាពទាំងអស់គ្នា ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

ជាមួយគ្នានេះលោកស្រី លី មុន្នី ពិតជាមានចិត្តរំភើបជាខ្លាំងដែលថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា តែងតែយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅ ដល់មន្ត្រី បុគ្គលិកក្រោមឱវាទ ដោយមិនទុកនរណាម្នាក់ចោល ដោយពុំបានដឹងនោះទេ និងសូមគោរពជូនពរថ្នាក់ដឹកនាំ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងជៀសផុតពីជំងឺផ្សេងៗ ។

អត្ថបទទាក់ទង