រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំពិនិត្យលើរបាយការណ៍ប្រចាំខែធ្នូ របាយការណ៍ប្រចាំឆ្នាំ២០២១ របស់រដ្ឋបាលស្រុកគិរីសាគរ និងបញ្ហាផ្សេងៗ មុននឹងដាក់ឆ្លងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោកស្រី ទួត ហាទីម៉ា អភិបាលរងនៃគណ:អភិបាលស្រុកគិរីសាគរ ដោយមានការចូលរួមពី លោកនាយករដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យអង្គភាពនៃរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ លោកមេឃុំ និងស្មៀនឃុំ។
ថ្ងៃចន្ទ ៨ រោច ខែមិគសិរ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១
ថ្ងៃនេះ ជាថ្ងៃសីល
ខែធ្នូ 27, 2021