រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារខេត្ត និងរដ្ឋបាលស្រុកស្រែអំបិល ដើម្បីពិភាក្សាការត្រៀមរៀបចំពិធីបើកការដ្ឋានអនុវត្ត គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារខេត្ត និងរដ្ឋបាលស្រុកស្រែអំបិល ដើម្បីពិភាក្សាការត្រៀមរៀបចំពិធីបើកការដ្ឋានអនុវត្ត គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨

លោកជំទាវអភិបាលខេត្ត សូមឲ្យលោក លោកស្រីទាំងអស់ ដែលមានក្នុងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារខេត្ត រៀបចំក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ។ ក្រុមការងាររួមមាន ១-ក្រុមការងារទទួលបន្ទុកកិច្ចការរដ្ឋបាល ២-ក្រុមការងារពិធីការ និងសម្របសម្រួលជាមួយថ្នាក់ជាតិ ៣-ក្រុមការងាររៀបចំទីកន្លែង និងដឹកជញ្ជូន ៤-ក្រុមការងារផ្គត់ផ្គង់ជីវភាព(កន្លែងស្នាក់នៅ ហូបចុក) និង៥-ក្រុមការងារសុខាភិបាល។ ក្រុមការងារទាំង៥ ត្រូវអនុវត្ត កិច្ចការងារ ឲ្យបានស្របតាមមានតួនាទី និងភារកិច្ច ដែលបានចែងក្នុងសេចក្តីសម្រេច ត្រូវសហការយ៉ាងជិតស្និទ្ធិ ជាមួយរដ្ឋបាលស្រុកស្រែអំបិល និងក្រុមការងារថ្នាក់ជាតិ ព្រមទាំងកិច្ចការចាំបាច់មួយចំនួន ដែលមានតម្រូវការជាក់ស្តែង។ ជាមួយគ្នានេះផងដែរ សូមក្រុមការងារពិធីការ ត្រូវរៀបចំបែងចែកការទទួលខុសត្រូវ សម្រាប់អ្នកទទួលភ្ញៀវថ្នាក់ខេត្ត។ ដោយឡែកខាងរដ្ឋបាលស្រុកស្រែអំបិល ជាអ្នកទទួលរៀបចំរោងមហាជន និងការតុបតែង កៅអី និងផើងផ្កា បានរៀបចំរួចរាល់ ការអញ្ជើញប្រជាពលរដ្ឋ បានរៀបចំសម្រាប់ការធ្វើតេស្តកូវីដ-១៩ សម្រាប់ថ្ងៃទី២ ខែមករា រួចរាល់ផងដែរ។ ទន្ទឹមនេះក្រុមការងារថ្នាក់ខេត្ត ត្រូវចូលរួមប្រជុំ ពិនិត្យ កែសម្រួល និងសម្រេច ជាមួយក្រុមការងារថ្នាក់ជាតិនាថ្ងៃទី២៨ ខែធ្នូ ខាងមុខ ឆ្នាំ២០២១ខាងមុខទៀត៕

ថ្ងៃចន្ទ ៨ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ថ្ងៃនេះ ជាថ្ងៃសីល December 27, 2021

អត្ថបទទាក់ទង