រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៣៧ តាមប្រព័ន្ធZoom

លោក អ៊ូច ទូច ប្រធានមន្ទីរ ធម្មការ និងសាសនាខេត្តកោះកុង បានចូលក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៣៧ តាមប្រព័ន្ធZoom នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នរ: រតនវឌ្ឍនោ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ។
វគ្គទី៣៧នេះ មានសិក្ខាកាមជាអាចារ្យ អាចារិនីចូលរួមមានចំនួន ២៥២ អង្គ/នាក់ ( ព្រះសង្ឃ ៥១អង្គ អាចារិនី ៧ នាក់ ) ដោយឡែកខេត្តកោះកុង មានសិក្ខាកាមចូលរួមចំនួន ៨ អង្គនាក់ ។
កោះកុង, ថ្ងៃទី 27/12/2021

អត្ថបទទាក់ទង